ព្រឹត្តិប័ត្រពត៌មានប្រចាំខែមិថុនា ឆ្នាំ២០២៣

ព្រឹត្តិប័ត្រពត៌មានប្រចាំខែមិថុនា ឆ្នាំ២០២៣

15/June/2023

មួយថ្ងៃរបស់ខ្ញុំនៅ FLATIRON CLUB 

ការរង់ចាំត្រូវបានបញ្ចប់! យើងសូមណែនាំលោក/លោកស្រីអំពី FLATIRON CLUB ដែលការចូលជាសមាជិកមិនត្រឹមតែជាការចុះឈ្មោះហាត់ប្រាណប៉ុណ្ណោះទេ។ ចូលរួមជាសមាជិកឥលូវនេះដើម្បីទទួលបានសេវាកម្មលំដាប់អន្តរជាតិ ដែលចាប់ពីភោជនីយដ្ឋាន ការស្នាក់នៅបែបប្រណិត ទៅដល់ការហាត់ប្រាណ និងការលំហែកាយដែលលោក/លោកស្រីមិនធ្លាប់ទទួលបានពីមុន។

មិនត្រឹមតែប៉ុណ្ណេះទេ! សមាជិករបស់យើងអាចរីករាយជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដូចជា ការពិសារអាហារនៅភោជនីយដ្ឋានរបស់ Thalias Group ក្នុងទីក្រុងភ្នំពេញមានដូចជា Topaz, Malis, Khéma, Khéma Go ដោយមានការបញ្ចុះតម្លៃសមាជិកក្លឹបជាពិសេស។ រួមទាំងការបញ្ចុះតម្លៃ២៥%ទៅលើការកក់ការស្នាក់នៅក្នុង Citadines Flatiron Phnom Penh និង Somerset Norodom។

លើសពីនេះ សមាជិក FLATIRON CLUB ក៏នឹងទទួលបានការបញ្ចុះតម្លៃ១៥%លើការកក់បន្ទប់ប្រជុំរបស់ Flatiron និងមានអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។​
កុំរំលងឱកាសនៃការផ្លាស់ប្តូរខ្លួនអ្នក និងបែបបទនៃការរស់នៅបែបទំនើបមួយនេះឲ្យសោះ ហើយចូលរួមជាសមាជិក FLATIRON CLUB ថ្ងៃនេះ និងទទួលយកបទពិសោធន៍លំដាប់ពិភពលោក ប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ថ្មីមួយដែលមិនអាចបំភ្លេចបាន។

Welcome to a world of privileges and experiences.

#FlatironClub #MembershipOpen #ExclusiveExperiences #LuxuryLifestyle #ThaliasOutlets #Discounts #CitadinesFlatiron #SomersetNorodom #ElevateYourLifestyle


 -ទស្សនាវីដេអូ-

ភាពរីករាយនៃការទទួលទានអាហារគ្មានដែនកំណត់៖ បទពិសោធន៍ Free Flow របស់ Khéma Flatiron 

មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ នៅកម្ពស់ដ៏ខ្ពស់នៃអគារ Flatiron by Meridian ជាកន្លែងទទួលទានអាហារដែលផ្តល់នូវបទពិសោធន៍មិនមានគូប្រៀប។ សូមស្វាគមន៍មកកាន់ Khéma Flatiron ដែលជាភោជនីយដ្ឋានដែលបង្កើតបែបបទថ្មីនៃការទទួលទានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ជាមួយនឹងការផ្តល់ជូនកញ្ចប់ Free Flow ពិសេស។

ហេតុអ្វីត្រូវជ្រើសរើស Free Flow?
គោលគំនិតនៃការទទួលទានអាហារដោយសេរីនេះមិនមែនជារឿងថ្មីនោះទេ។ វាមានប្រភពមកពីពាក្យ " brunch " ដែលជាការបញ្ចូលគ្នានៃ "អាហារពេលព្រឹក" និង "អាហារថ្ងៃត្រង់" ដែលមានតាំងពីសតវត្សទី១៦មក។


-អានបន្ត-

សួនសត្វកាលីហ្វ័រញ៉ា បានតាំងបង្ហាញពីឥទ្ធិពលរចនាបទអាណាចក្រខ្មែរបុរាណ 

ការតាំងពិពណ៌ថ្មីរបស់សួនសត្វ Fresno Chaffee អំពី ”ព្រះរាជាណាចក្រនៅអាស៊ី” ណែនាំទៅកាន់បេតិកភណ្ឌវប្បធម៌អាស៊ីអាគ្នេយ៍ និងជីវិតសត្វព្រៃ ក៏ដូចជាប្រាសាទបុរាណ និងទេសភាពនានា ដោយមានការណែនាំដោយផ្ទាល់ពីទីប្រឹក្សាខ្មែរក្នុងស្រុក។ ទន្ទឹមនឹងនោះក៏មានប្រភេទសត្វជាច្រើនប្រភេទដែលនាំមកពីប្រទេសកម្ពុជា និងប្រទេសអាគ្នេយ៍ផ្សេងទៀតផងដែរ។

ដោយ​មើល​ទៅ​លើ​ទឹក​មុខ​ញញឹម​ដែល​តុបតែង​មុខ​ច្រក​ចូល អ្នក​ទស្សនាមិនអាចប្រកែកបានឡើយ ដោយវា​មាន​ភាព​ស្រដៀង​នឹង​ច្រក​ចូល​ប្រាសាទ​ដ៏​ធំ​នៃ​ឧទ្យាន​បុរាណ​វិទ្យា​អង្គរ​ដ៏​ល្បីល្បាញ។

-អានបន្ត-

ប្រាក់​រៀល​កម្ពុជា​នឹង​ពង្រីក​ទៅកាន់​ប្រទេស​ឡាវ និង​វៀតណាម

ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមពង្រីកការប្រើប្រាស់ប្រាក់រៀលកម្ពុជា ដោយភ្ជាប់ការទូទាត់ទៅកាន់អាជីវកម្មនៅក្នុងប្រទេសឡាវនិងវៀតណាម តាមរយៈប្រព័ន្ធធនាគារអនឡាញបាគងរបស់ខ្លួន។

គំនិតផ្តួចផ្តើមនេះធ្វើឡើងបន្ទាប់ពីធនាគារកណ្តាលបានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃរួចរាល់ ដែលជាសមិទ្ធិផលជួយជម្រុញការសម្រេចចិត្តក្នុងការពង្រីកការទូទាត់ប្រាក់រៀលទៅកាន់ប្រទេសអាស៊ានផ្សេងទៀត។


-អានបន្ត-

សេចក្តីព្រាងគោលនយោបាយឌីជីថលដែលត្រូវបានបង្កើតដោយក្រសួងហិរញ្ញវត្ថុ 'នឹងជួយជម្រុញសង្គម'

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣-២០២៨ ហើយកំពុងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនបន្ថែមទៀត។ គោលនយោបាយនេះមានគោលបំណងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា ទន្ទឹមនឹងការកែលម្អលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផងដែរ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានពន្យល់ក្នុងកិច្ចប្រជុំពីគោលដៅនៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយផ្អែកលើការកែលម្អការដាក់បញ្ចូលហិរញ្ញវត្ថុ ស្ថេរភាពនៃវិស័យហិរញ្ញវត្ថុ និងការលើកកម្ពស់ការច្នៃប្រឌិតហិរញ្ញវត្ថុ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមានៃការផ្លាស់ប្តូរឌីជីថល។


-អានបន្ត-

ការកែសម្រួលពន្ធដើម្បី 'ជំរុញការនាំចេញ ដោះស្រាយអតិផរណា'

លោក គុណ ញឹម ប្រធាន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) បាន​លើក​ឡើង​ពី​លទ្ធផល​ដែល​បាន​រំពឹងទុក​នៃ​ការ​កែសម្រួល​ពន្ធគយ​ដែល​បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ។ ទាំង​នោះ​រួម​បញ្ចូល​ទាំង​ចំណូល​គយ​ទាប ប៉ុន្តែការ​នាំ​ចេញ​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​​នឹងមានការកើនឡើង។

លោកបានបន្តពន្យល់ថា ការផ្លាស់ប្តូរពន្ធដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែកក្កដា ក្នុងគោលបំណងដើម្បីដោះស្រាយអតិផរណា និងជម្រុញពាណិជ្ជកម្ម និងការវិនិយោគក្នុងស្រុក។ លក្ខណៈនៃពន្ធគយ និងអាករពិសេសលើទំនិញនាំចេញនាំចូល គឺវាសម្របខ្លួនទៅនឹងបរិយាកាសសេដ្ឋកិច្ចដែលកំពុងវិវឌ្ឍន៍ សម្រេចបានសមតុល្យនៃការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងគាំទ្រថវិកាជាតិ។

-អានបន្ត-