ព្រឹត្តិប័ត្រពត៌មានប្រចាំខែមករា ឆ្នាំ២០២២

ព្រឹត្តិប័ត្រពត៌មានប្រចាំខែមករា ឆ្នាំ២០២២

15/February/2022

Meridian Intl' Holding សូមជូនពរលោកអ្នក រីករាយបុណ្យចូលឆ្នាំចិន ឆ្នាំខាល! 

គណៈគ្រប់គ្រង និងក្រុមការងាររបស់ Meridian ទាំងមូល សូមគោរពជូនពរអតិថិជន ដៃគូអាជីវកម្ម និងមិត្តភក្តិទូទាំងពិភពលោក ឱ្យជួបតែសេចក្តីសុខចម្រើន និងមានទ្រព្យសម្បត្តិហូរចូលពីគ្រប់ទិសទី! សូមជូនពរបងប្អូនទាំងអស់គ្នា បន្តដំណើរទៅមុខប្រកបដោយភាពរឹងមាំ ប្រៀបដូចទៅនឹងភាពរឹងមាំរបស់សត្វខ្លា!

ការិយាល័យសម្រាប់មនុស្សជំនាន់ថ្មី 

អគារFlatiron by Meridian ដែលប្រកបទៅដោយភាពច្នៃប្រឌិត ចម្រុះមុខងារ និងមិនប៉ះពាល់ដល់បរិស្ថាន បានបង្ហាញរូបរាងឡើងជាអគារការិយាល័យតាមបែបបទវប្បធម៌ថ្មី ដែលស្ថិតនៅតំបន់ពាណិជ្ជកម្មកណ្តាលនៃទីក្រុងភ្នំពេញ។

ជាងនេះទៅទៀត ការបើកសម្ពោធនៃហាងកាហ្វេ Khema Go ដែលជាហាងកាហ្វេទំនើបស៊ីវីល័យនៅក្នុងរាជធានីមួយនេះ ជាសក្ខីកម្មបញ្ជាក់អំពីការបញ្ចប់រួចរាល់នូវការរចនាផ្នែកខាងក្នុងនៃឡប់ប៊ីរបស់អគារការិយាល័យ Flatiron by Meridian។ លើសពីនេះទៅទៀត អគារមួយនេះបានទទួលស្វាគមន៌ ក្រុមហ៊ុនដែលមានបទពិសោធន៌ខ្ពស់និងល្បីល្បាញជាច្រើនចូលមកប្រើប្រាស់ ចាប់តាំងពីខែធ្នូ ឆ្នាំ2021មក។

សូមលោកអ្នកទស្សនាប្រកបដោយអារម្មណ៌ធូរស្រាលលើវីឌីអូចុងក្រោយនៃអគារ Flatiron by Meridian និងរីករាយជាមួយនឹងរូបរាងដ៏ស្រស់ស្អាតនៃអគារការិយាល័យនេះជាមួយគ្នា !

-ទស្សនាវីដេអូ-

ការបោះពុម្ពលើកទី 1

ផ្សព្វផ្សាយការអប់រំនៃសាលាអន្តរជាតិ Shrewsbury ភ្នំពេញ ក្នុងខែកុម្ភៈ ឆ្នាំ2022  

សូមគោរពមាតាបិតាសិស្សសាលា Shrewsbury រាជធានីភ្នំពេញ!
យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍លោកអ្នកមកកាន់ការចេញផ្សាយរបស់យើង ដែលក្នុងនោះយើងនឹងផ្តល់ព័ត៌មានថ្មីៗប្រចាំខែអំពីវឌ្ឍនភាពនៃការអប់រំរបស់សាលា ស្របពេលជាមួយនឹងការផ្តល់នូវគន្លឹះនិងការគាំទ្រសំខាន់ៗដើម្បីធានាបាននូវភាពរុងរឿងរបស់កូនរបស់លោកអ្នក។ Shrewsbury School​ UK គឺជាសាលាដ៏អស្ចារ្យមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរ ដែលមានឈ្មោះនៅក្នុងច្បាប់សាលាសាធារណៈឆ្នាំ1868 ដែលត្រូវបានគេទទួលស្គាល់ថាជាការប្រើប្រាស់លក្ខណៈពិសេសល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ សាលាអន្តរជាតិ Shrewsbury Phnom Penh នឹងត្រូវបានបង្កើតឡើងនៅ Flatiron ចាប់ពីខែកញ្ញា ឆ្នាំ2022តទៅ ជាសាលាអន្តរជាតិសហការអប់រំដ៏ទំនើបសម្រាប់ក្មេងប្រុសស្រី។ សាលានឹងប្រតិបត្តិតាមស្តង់ដារពិសេសរបស់ Shrewsbury សម្រាប់ការអប់រំបណ្តុះបណ្តាលមនុស្ស ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូបង្វឹកដ៏ល្អបំផុត ជាមួយនឹងថ្នាក់រៀនទំនើប កីឡា ល្ខោន តន្ត្រី និងកន្លែងរស់នៅទៀតផង។
សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ពិតជាសាលាល្អបំផុត មែនដែរឬទេ? តោះយើងមកតាមដានការពិតនៅទីនេះ!

-អានបន្ត-

ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​មាន​តម្លៃ ២០០ប៊ីលាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

ការទូទាត់តាមអេឡិចត្រូនិកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជាដោយផ្អែកលើទិន្នន័យដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាជាមួយនឹងប្រតិបត្តិការសរុបចំនួន 698,8លានប្រតិបត្តិការ ដែលមានតម្លៃ 199,76 ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយសារក្រុមហ៊ុនកាន់តែច្រើនប្រើប្រាស់បច្ចេកវិទ្យាទូទាត់តាមអេឡិចត្រូនិក។

យោងតាមការពិនិត្យឡើងវិញប្រចាំឆ្នាំរបស់ធនាគារកណ្តាល បានបញ្ជាក់ថា ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិក និងវិធីទូទាត់តាមអេឡិចត្រូនិកបានកើនឡើងយ៉ាងខ្លាំង។

Samsung C&T គ្រោង​វិនិយោគ​នៅ​កម្ពុជា

ក្រុមហ៊ុន Samsung C&T Corp របស់កូរ៉េខាងត្បូងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគ ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចនៃប្រទេសអាស៊ាន ក្នុងទំហំទឹកប្រាក់ដែលសុំមិនបង្ហាញជាសាធារណៈ​ ។

គម្រោងនេះត្រូវបានលាតត្រដាងកាលពីខែមុន ក្នុងកិច្ចប្រជុំនិម្មិតរវាងរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឡេង ធនយុទ្ធធា និងគណៈប្រតិភូមកពីអង្គភាពសំណង់ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុន Samsung Group ដឹកនាំដោយតំណាង Han Jung-suk ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមជំនាញដែលពាក់ព័ន្ធ។